ធ្លាប់ឬអត់? នៅសុខៗមានអារម្មណ៍ថាអស់កម្លាំងដោយមិនដឹងមូលហេតុ!

image

ច្បាស់ណាស់ មានសកម្មភាពមួយចំនួនដូចជា ការធ្វើលំហាត់ប្រាណធ្ងន់ធ្ងរ ឬការបំពេញការងារខ្លាំងក្លា អាចធ្វើឱ្យថាមពលអ្នកក្នុងខ្លួនថយចុះ។ ស្របពេលនោះដែរប្រសិនបើអ្នកមិនបានធ្វើរឿងទាំងនោះហើយអស់កម្លាំង ក៏មិនមានអ្វីខុសប្រក្រតីដែរ ព្រោះថាមពលរបស់អ្នកក៏ជាប់ទាក់ទងដែរទៅនឹងទម្លាប់ប្រចាំថ្ងៃមួយចំនួន តោះមកដឹងទម្លាប់ទាំងអស់នោះ ទាំងអស់គ្នា៖

  • ខ្វះការគ្រប់គ្រងស្ត្រេស៖ ការមើលរំលងនូវភាពតានតឹងរបស់អ្នក អាចបង្កជាហានិភ័យកាន់តែខ្លាំង។ ហេតុ​នេះ​ហើយ​ការ​គ្រប់គ្រង​ភាព​តានតឹង​ គឺ​សំខាន់​ក្នុង​ការ​ជួយ​រាងកាយ​ឱ្យដំណើរការ​បាន​ល្អ។ ការហាត់ប្រាណ​ក៏​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​គ្រប់គ្រង​ភាព​តានតឹង​ដែរ ព្រោះ​អាច​បង្កើន​កម្រិត​អ័រម៉ូន​អារម្មណ៍​ល្អ​ក្នុង​រាងកាយ​ក្នុង​នោះ​រួមមាន​អ័រម៉ូន endorphins និងserotonin។
  • នៅជុំវិញអ្នកដែលទុទិដ្ឋិនិយម៖ មិត្តភក្តិ ឬអ្នករួមការងារ ដែលមានតែគំនិតទុទិដ្ឋិនិយមអាចជាដើមហេតុធ្វើឱ្យអ្នកអស់កម្លាំង ដែលប្រហែលជាអ្នកមិនបានចាប់អារម្មណ៍ ឬបានដឹងពីមុនមក។ ពួកគេអាចធ្វើឱ្យអ្នកធុញទ្រាន់់ បាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិត ដូច្នេះអ្នកគួររក្សាគម្លាតពីបុគ្គលប្រភេទនេះឱ្យបានច្រើន។
  • មិនបញ្ចប់កិច្ចការ ៖ មានកិច្ចការងារច្រើន ដូចដុំថ្មសង្កត់លើស្មាដែលអាចស្រូបយកថាមពលអ្នកជារៀងរាល់ថ្ងៃ។ អ្នកប្រហែលមានអារម្មណ៍គិតច្រើនស្រ្តេស ដែលជាហេតុផ្តោតការគិតបានត្រឹមត្រូវ នោះកម្លាំងថាមពលរាងកាយក៏ថយចុះទៅតាមនោះដែរ។ សម្រាប់ការងារអ្នកគួរតែជ្រើសយកការងារណាដែលមានសារសំខាន់ជាងគេ។
  • មិនញុំាអាហារមានថាមពល ៖ នេះ​អាច​មក​ពីគ្នា​យើង​ខ្លះ​ញ៉ាំ​អាហារ​កែច្នៃ​ ឬ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​ដើម្បី​ទប់ទល់​នឹង​ភាព​តានតឹង និង​ការ​បារម្ភ​ផ្សេងៗ។ ប្រសិន​ជា​របប​អាហារ​របស់​យើង​មាន​អាហារ​កែច្នៃ​ច្រើន យើង​​អាច​នឹង​កត់​សម្គាល់​ថា​នឹង​ហត់​អស់​កម្លាំង។ របប​អាហារ​មិន​ល្អ​អាច​ធ្វើឱ្យកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​មាន​លំនឹង និង​បង្កការរលាក។
  • មិនបង្គ្រប់ជាតិទឹកក្នុងខ្លួន ៖ ខ្វះជាតិទឹកធ្វើឱ្យរាងកាយរបស់អ្នកចុះខ្សោយ មនុស្សមួយចំនួនតែងតែយកភេសជ្ជៈប្រភេទកាហ្វេអ៊ីន ឬមានជាតិស្ករ មកបំពេញថាមពលរបស់ខ្លួន ដោយមើលរំលងនូវអត្ថប្រយោជន៍របស់ទឹក។  ការពិតភេសជ្ជៈអាចត្រឹមជួយបំពេញកម្លាំងថាមពលបានត្រឹមតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ប៉ុន្តែវាមិនបានធ្វើឱ្យរាងកាយស្ថិតស្ថេរនោះទេយកល្អគួរយកទម្លាប់ញុំាទឹកមួយកែវពេញពេលព្រឹក ហើយបន្តបន្ថែមសារជាតិទឹកឱ្យបានពេញមួយថ្ងៃ។
  • ចំណាយពេលលើគ្រឿងអេឡិចត្រូនិច ៖ ច្បាស់ណាស់បុគ្គលភាគច្រើនតែងតែយកពេលវេលាដែលនៅសល់់បន្ទាប់ពីការសិក្សាការងារដ៏នឿយហត់ជាពិសេសនាពេលល្ងាចតែម្តង ធ្វើអ្វីដើម្បីជាការកម្សាន្តដូចជាការមើលទូរទស្សន៍ ឬចំណាយពេលលើទូរស័ព្ទ ថេបប្លេក ជាដើម។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេថាសកម្មភាពទាំងនោះរឹតតែធ្វើឱ្យអ្នកមានអារម្មណ៍ល្ហឹតល្ហៃទៅវិញ យកល្អគួរតែយកការគេងរយៈពេលខ្លី ឬធ្វើលំហាត់់ប្រាណបន្តិចបន្តួចសម្រាប់បង្កើនកម្លាំងរបស់អ្នកជាថ្មី។
  • មិនសូវហាត់​ប្រាណ ៖ នៅ​ពេល​រាងកាយ​មិន​សូវ​បាន​ធ្វើ​សកម្មភាព រាងកាយ​យើងនឹង​មិន​ដំណើរការ​បាន​ត្រឹមត្រូវ​តាម​ការ​គួរដែរ​។ ដូចនេះ​ហើយ​ការ​ហាត់​ប្រាណ​អាច​ធ្វើ​ឱ្យកម្រិត​ថាមពល​មាន​ភាព​ខុសគ្នា​ ព្រោះ​ការហាត់ប្រាណ​អាច​រក្សា​លំនឹង​របស់​អ័រម៉ូន និង​ជួយ​កំណត់​ដល់​ការ​កំណត់​ម៉ោង​គេង​ និង​ក្រោក​ឡើង​របស់​រាង្គកាយ​ដែល​ជួយ​ឱ្យយើង​គេង​បាន​ស្ងប់។
  • ការ​ផ្លាស់ប្ដូរ​សំខាន់ៗ​ក្នុង​ជីវិត ៖ ការ​ផ្លាស់ប្ដូរ​សំខាន់ៗ​ក្នុង​ជីវិត​ដូចជា​ការ​ចាប់ផ្ដើម​ការងារ​ថ្មី ការ​មាន​កូន ឬ​ការ​ផ្លាស់ប្ដូរ​ទី​លំនៅ​ជាដើម​អាច​មាន​ការ​ប្រែប្រួល​ម៉ោង​នៃ​ការ​ចូល​គេង និង​ក្រោកពីគេងរបស់​យើង​ដែរ និង​បង្កើន​ភាព​តានតឹង ហើយ​បើបាត់បង់​ទម្លាប់​​ទាំង​នេះ​សុទ្ធ​តែ​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យយើង​​មាន​អាការៈ​អស់កម្លាំង។ អាការៈ​អស់​កម្លាំង​នេះ​កើត​មាន​លើ​មនុស្ស​គ្រប់វ័យ ប៉ុន្តែ​មនុស្ស​ពេញ​វ័យ​ងាយ​នឹង​សម្គាល់​ជាង​មនុស្ស​ចាស់​ព្រោះ​​ថា​មនុស្ស​ពេញ​វ័យ​ជាធម្មតាគឺ​មាន​សុខភាព​ល្អ​ និង​មាន​ថាមពល​ជាងមនុស្ស​វ័យចំណាស់​។

    អត្ថបទដោយ៖ KiloHEALTH