
វិធីទាំង ៥ សម្រាប់ជួយសង្គ្រោះបឋមដល់កូនតូចរបស់អ្នកមានដូចជា៖
I. ពេលកូនរបស់អ្នកស្លាក់ចំណី
- ពិនិត្យមើលមាត់របស់គេ
- ច្រានវាចេញមកក្រៅដាក់កូនផ្កាប់មុខចុះលើភ្លៅរបស់អ្នកដោយប្រើក្បាលទប់ក្បាលឱ្យជាប់រឹតត្រង់ចន្លោះឆ្អឹងស្លាបប្រចៀវឱ្យបានយ៉ាងតិច៥ដង
- សង្កត់វាចេញមកក្រៅប្រើម្រាមដៃពីរ សង្កត់លើទ្រូងរបស់គេពិនិត្យមើលមាត់ ប្រសិនបើនៅតែមិនទាន់ចេញទៀត អ្នកត្រូវប្រញាប់ទាក់ទងទៅឡានសង្គ្រោះបន្ទាន់
II. ពេលកូនរបស់អ្នកបាត់បង់ស្មារតី
- ពិនិត្យមើលថាគេមានប្រតិកម្មឬទេ ដោយធ្វើការប៉ះជើង ហើយហៅឈ្មោះរបស់គេ
- បើកផ្លូវដង្ហើមរបស់គេ ដោយផ្អៀងក្បាលរបស់គេថ្នមៗ
- ពិនិត្យមើលដំណេកដង្ហើមរបស់គេ
- ប្រសិនបើគេដកដង្ហើម សូមអនុវត្តចំណុចទី V
- ប្រសិនបើគេមិនដកដង្ហើម សូមអនុវត្តចំណុចទី III
III. ពេលដែលកូនរបស់អ្នកសន្លប់ហើយមិនដកដង្ហើម
- ហៅឡានសង្គ្រោះបន្ទាន់
- ដំណកដង្ហើមដាក់បបូរមាត់របស់អ្នកនៅជាប់នឹងមាត់ និងច្រមុះរបស់គេ ហើយធ្វើការផ្លុំរៀងរាល់មួយនាទីម្តង ដោយចង្វាក់ស្មើៗគ្នាបញ្ចូលខ្យល់ ជាជំនួយឱ្យបាន៥ដង
- ប្រើម្រាមដៃពីរសង្កត់ចំកណ្តាលដើមទ្រូង ក្នុងល្បឿនពី១០០-១២០ដងក្នុងមួយនាទី
- បញ្ចូលខ្យល់ជំនួយ២ដង ព្រមជាមួយនឹងការសង្កត់ទ្រូង៣០ដង ហើយបន្តធ្វើរហូតដល់ជំនួយសង្គ្រោះមកដល់
IV. ពេលកូនតូចរបស់អ្នកប្រកាច់
- ដកវត្ថុដែលអាចនឹងបង្ករបួសចេញ
- កុំព្យាយាមកញ្ជ្រោលដងខ្លួនរបស់គេ សូមដាក់ខ្នើយទន់ឬ ខ្នើយរោមសត្វនៅជុំវិញខ្លួនរបស់គាត់
- ដកកម្រាលផ្សេងៗចេញ ហើយដកខោអាវខ្លះចេញដើម្បីកុំឱ្យថប់ខ្យល់
- ពេលដែលអាការៈប្រកាច់បានបញ្ឈប់ហើយទុកគេឱ្យនៅទីតាំងសុវត្ថិភាព ពេលកំពុងរងចាំឡានសង្គ្រោះបន្ទាន់
V. របៀបបីកូនពេលស្ថិតក្នុងទីតាំងសុវត្ថិភាព
- ត្រកងគេនៅក្នុងដៃដោយផ្អៀងក្បាលចុះក្រោមបន្តិច
- ហៅឡានសង្គ្រោះបន្ទាន់
- តាមដានដំណកដង្ហើម ជីពចរ និងកម្រិតប្រតិកម្មនៃការឆ្លើយតបរបស់គេ
យើងជាប៉ាម៉ាក់ប្រាកដជាភ័យខ្លាចពេលឃើញកូនមានស្ថានភាពនេះ តែថាអាការៈនេះមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូន និងមិនធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល បញ្ញារបស់កូននោះទេ។
យើងទំនងជាអាចនិយាយបានថាក្មេង ២ភាគរយ ទៅ៥ភាគរយ នៃក្មេងទាំងអស់ អាចមានបញ្ហាក្តៅខ្លួនប្រកាច់បែបនេះ ក្រៅពីនោះក្មេងអាចប្រកាច់ដោយសារបញ្ហាផ្សេងៗទៀត។ អាការៈក្ដៅខ្លួននេះ ក៏អាចរើឡើងម្តងទៀតអាស្រ័យលើអាយុរបស់ក្មេងដែរ តែប្រហែលជា ៣០ភាគរយ ទៅ៥០ភាគរយ ក្មេងអាចជួបបញ្ហាក្តៅខ្លួនប្រកាច់បែបនេះម្តងទៀតបាន។ ជាការល្អប៉ាម៉ាក់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យបើកូនមានបញ្ហាបែបនេះ។
អត្ថបទដោយ៖ KiloHEALTH