ឈ្វេងយល់អំពី​ជំងឺ​ស្លេកស្លាំង​

image

ជំងឺស្លេកស្លាំង ជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើត​ឡើង​នៅ​ពេល​ដែល​យើង​ខ្វះ​កោសិកា​ឈាម​ក្រហម និង​មិន​អាច​ស្រូប​យក​អុកស៊ីសែន​​គ្រប់គ្រាន់​ ដើម្បី​បំពេញ​មុខងារ​ប្រក្រតី​នៃ​រាងកាយ​។

តើរោគសញ្ញានៃជំងឺស្លេកស្លាំងមានលក្ខណៈបែបណាខ្លះ?

យើង​អាចសង្កេត​ឃើញ​សញ្ញា​ជំងឺ​ស្លេកស្លាំង​ដូច​ខាង​ក្រោម​៖

  • អស់​កម្លាំង
  • ខ្សោយ
  • វិល​មុខ​
  • ឈឺក្បាល
  • សីតុណ្ហភាព​រាងកាយ​ទាប
  • ស្បែក​ស្លេកស្លាំង
  • ដកដង្ហើម​ខ្លី​ៗ ឬ​ឈឺ​ទ្រូង
  • ​ក្រចក​​ផុយ​ស្រួយ

រោគសញ្ញាទាំងអស់នេះអាចឱ្យយើងសន្និដ្ធានបានថាមានជំងឺស្លេកស្លាំង។ ប៉ុន្តែយើងក៏ត្រូវទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញបន្ថែម ដើម្បីដឹងពីមូលហេតុនៃជំងឺនេះបានកាន់តែច្បាស់លាស់។

តើជំងឺស្លេកស្លាំងបណ្តាលមកពីមូលហេតុអ្វីខ្លះ?

មូលហេតុដែលបណ្ដាលឱ្យមានជំងឺស្លេកស្លាំងមានដូចជា:

  • ការហូរឈាម
  • ជំងឺបែកគ្រាប់ឈាមក្រហម
  • ជំងឺខួរឆ្អឹង (ខ្សោយខួរឆ្អឹង មហារីកខួរឆ្អឹង)
  • ខ្វះជាតិដែក និងវីតាមីនB9 ឬB12
  • ជំងឺតំណរពូជ
  • កត្តាថ្នាំមួយចំនួន

តើធ្វើដូចម្តេចខ្លះដើម្បីបង្ការជំងឺស្លេកស្លាំង?

ដើម្បីបង្ការជំងឺ​ស្លេកស្លាំង​​អ្នកគួរអនុវត្តតាមវិធីដូចខាងក្រោម៖

១. យក​ចិត្ត​ទុក​ដាក់​លើ​រោគសញ្ញា ដើម្បី​បង្ការជំងឺ​ស្លេកស្លាំង យើង​ចាំបាច់​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​រោគសញ្ញា​​មិន​ប្រក្រតី​មួយ​ចំនួន។ ប្រសិនបើ​យើង​សង្កេត​ឃើញ​លាមក​មាន​ឈាម​ ឬ​​ មករដូវច្រើនជាង​ធម្មតា គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ។

២. ផ្លាស់ប្ដូរ​របប​អាហារ៖ ដើម្បី​បង្ការ​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក​ យើង​ចាំបាច់​ត្រូវ​បញ្ចូល​អាហារ​ដែល​សម្បូរ​ជាតិ​ដែក​ ដែល​រួម​មាន​បន្លែ​ស្លឹក​បៃតង ​សាច់​គ្មាន​ខ្លាញ់​ សាច់​មាន់ និង​ត្រី​។

៣. ញ៉ាំ​អាហារ​បំប៉ន​​ជាតិ​ដែក៖ គ្នា​យើង​មួយ​ចំនួន​ អាច​​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅ​នឹង​អាហារ​ ដែល​នាំ​ឱ្យការ​ស្រូប​យក​​ជាតិ​ដែក​មាន​កម្រិត។

៤. ជៀសវាង​អាហារ​ និង​ភេសជ្ជៈ​មួយ​ចំនួន​៖ អាហារ​ខ្លះ​ អាច​ប៉ះពាល់​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ ហើយ​អាហារ​ដែល​យើង​គួរ​ជៀសវាង​ ឬ​កាត់បន្ថយ​ មាន​ដូចជា​៖

  • ​​​​អាហារ​ដែល​មាន​ជាតិ​Tannin ដូចជា​កាហ្វេ តែ
  • ស៊ុត​ផ្នែក​​ស
  • ប្រូតេអ៊ីន​នៅ​ក្នុង​សណ្ដែក​សៀង

 

អត្ថបទដោយ៖ KiloHEALTH